Contact Us

ក្រុមហ៊ុន ខេមអេសប្រេសសូ ខេមបូឌា ខូអិលធីឌី យើងខ្ញុំគឺជាក្រុមនាំចូលនិងចែកចាយម៉ាស៊ីនឆុងកាហ្វេមួយទឹកដែលបាននាំចូលមកពីអឺរ៉ុប  និងតាមបណ្តាលប្រទេសធំៗជាច្រើននៅលើពិភពលោកដូចជា៖  ប្រទេសអេស្បាញ អ៊ីតាលី បារាំង និង អារ៉ាប់រួម  ដែលសុទ្ធសឹងជាប្រទេសដែលបានផលិតនិងប្រើប្រាស់នៅម៉ាស៊ីនឆុងការហ្វេទំនើបៗ ម៉ាកល្បីៗ និងមានគុណភាពខ្ពស់បំផុត។

ស្របតាមចក្ខុវិស័យភាពរីកចម្រើននៃប្រទេសកម្ពុជារបស់យើង ​ឃើញថាសន្ទុះនៃអាជីវកម្មខ្នាតតូចនិងមធ្យម  ជាពិសេសអាជីវកម្មដើមទុនតិចដូចជាហាងការហ្វេមានការរីកចម្រើនយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាសញ្ញាល្អនៃដំណើរអាជីវកម្មហាងកាហ្វេនៅក្នុងប្រទេសកម្ពុជាកាន់តែមានភាពផុសផុលស្ទើរគ្រប់ទីកន្លែងនិងជាបែបបទជីវិតថ្មីនៃការទទួលបានរសជាតិពិតនៃគ្រាប់កាហ្វេដែលបាននាំចូលពីបណ្តាប្រទេសល្បីៗនៅលើពិភពលោកផងដែរ ។

ដោយមើលឃើញប្រជាជនកម្ពុជានាពេលបច្ចុប្បន្នកំពុងប្រកបរដោយភាពឆ្លាតវ័យឆក់យកឪកាសមាសមួយនេះក្នុងការវិវត្តអោយក្លាយជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួនអភិវឌ្ឍសមត្ថភាពកាន់តែខ្លាំង។  ទើបក្រុមហ៊ុនយើងខ្ញុំបាននាំយកនូវម៉ាស៊ីនឆុងកាហ្វេមួយទឹកដែលមានគុណភាពខ្ពស់  បូករួមទាំងការធានាច្បាស់លាស់ពីក្រុមហ៊ុនទៅលើការប្រើប្រាស់ និង សេវាកម្មជួលជុលថែទាំ ២៤ម៉ោង គ្រប់ខេត្តក្រុង  ដើម្បីជួយបំពេញបំណងប្រាថ្នាក្តីស្រមៃរបស់យុវជន យុវនារីកម្ពុជារបស់យើង  ដែលមានដើមទុនសមល្មមក្នុងការចាប់ផ្តើមអាជីវកម្មហាងកាហ្វេខ្លួនឯងជាមួយនិងម៉ាស៊ីនឆុងកាហ្វេដែលមានតម្លៃសមរម្យបំផុតនៅ Cam Espresso យើងខ្ញុំ ដែលជាក្រុមហ៊ុននាំចូលម៉ាស៊ីនឆុងកាហ្វេធំជាងគេនៅកម្ពុជា ។

ក្រុមហ៊ុនយើងខ្ញុំមានផ្គត់ផ្គង់សេវាកម្មដូចជា៖

១. លក់ម៉ាស៊ីនឆុងកាហ្វេមួយទឹកក្នុងស្រុក នឹងនាំចេញទៅក្រៅប្រទេស មានម៉ាស៊ីនច្រើនក្នុងស្តុក

២. លក់គ្រាប់កាហ្វេ នឹង គ្រឿងផ្សំសំរាប់ឆុងកាហ្វេ

៣. សេវាកម្មជួសជុល នឹងលាងសម្អាតម៉ាស៊ីនឆុងកាហ្វេ

៤. ប្រឹក្សាយោបល់ នឹងបង្រៀនឆុងកាហ្វេ

៥. ផ្នែកជាងមានជំនាញគ្រប់គ្រាន់ក្នុងការជួសជុល

៦. ​ផ្តល់ជូននូវភាពស្មោះត្រង់ ទំនុកចិត្ត និងការទទួលខុសត្រូវខ្ពស់ជូនអតិថិជន

  • Cam Espresso - ខេម អេសប្រេសសូ
  • +855 16 309 040 / +855 89 309 040
  • camespresso
  • +855 16 309 040 / +855 89 309 040

ក្រុមការងារយើងខ្ញុំនឹងរងចាំជួបប្រឹក្សាយោបល់ជូនលោក លោកស្រីដោយក្តីរីករាយ…!

Working hours

  • Monday – Sunday:  08AM – 22PM

Get In Touch